 |
រូបភាពពី លោក Simin Qiu |
នេះគីជាប្រភេទក្បាលរូប៊ីនេថ្មីដែលអាចសន្សំសំច្ចៃទឹកបានរហូតដល់ទៅ ១៥ភាគរយបើប្រៀបទៅនឹងប្រភេទក្បាលរូប៊ីនេធម្មតា។ ប្រភេទក្បាលរូប៊ីនេថ្មីនេះបានបង្កើតឡើងដោយប្រើវិធីសាស្ត្របញ្ចូនទឹកឆ្លងកាត់តំរងពីជាន់ដែលបង្កើតបានជារូបរាងម៉ូតទឹកបាញ់ចេញប្លែកខុសពីប្រភេទក្បាលរូប៊ីនេធម្មតា។ ក្បាលរូប៊ីនេនេះបានរចនាឡើងដោយលោក Simin Qiu។ លោកជានិស្សិតផ្នែករចនាម៉ូតនៃសកលវិទ្យាល័យវិចិត្យសិល្បៈនៃប្រទេសអង់គ្លេស។ ប្រភេទក្បាលរូប៊ីនេថ្មីនេះបានកំណត់នូវកំរិតទឹកដែលចេញមកតែ ១៥ភាគរយប៉ុណ្ណោះក្នុងរយៈពេល ៦០វិនាទីបើធៀបនឹងប្រភេទក្បាលរូប៊ីនេធម្មតា ហើយវាអាចបង្កើតបានជាប្រភេទម៉ូតទឹកបាញ់ចេញខុសប្លែកគ្នាបីប្រភេទដូចបង្ហាញក្នុងរូបខាងក្រោម។
 |
តំរង់ដែរបង្កើតបានជាម៉ូតទឹកបាញ់ចេញប្លែកៗ
|
ប្រភព៖ Science Alarm
Post a Comment
Blogger Facebook