តើ OpenGL ជាអ្វី?
OpenGL ជាប្រភេទភាសាមួយសំរាប់ប្រើក្នុងការសរសេរកម្មវិធីផ្សេងៗដូចជាកម្មវិធីសំរាប់ simulation ដំណើរការអ្វីមួយ, ហ្គេម, ជីវចល 3D ។ល។ ជាទូទៅវាត្រូវបានប្រើសំរាប់បង្ហាញពីតំណាងរបស់អ្វីមួយក្នុងទំរង់ 3D ។ វាក៏អាចប្រើសំរាប់គូរជាលក្ខណៈ 2D ផងដែរ។ គោលដៅសំខាន់របស់ OpenGL គឺវាភ្ជាប់ទំនាក់ទំនង់រវាង Graphics Card ជាមួយនឹងគំនូរ 3D ដែលយើងចង់បង្កើត។ មានន័យថាយើងត្រូវការប្រើ OpenGL ដែលជាភាសាសំរាប់បញ្ជារឲ្យ Graphics Card ធ្វើការបង្ហាញនូវអ្វីដែលយើងចង់បង្ហាញលើអេក្រង់កុំព្យូទ័រ។
តើហេតុអ្វីយើងមិនប្រើភាសា Graphics Card តែម្តង? ចំលើយគឺថា Graphics Cards មានភាសាផ្សេងៗគ្នាទៅតាមក្រុមហ៊ុនដែរផលិតវាដូច្នេះយើងមិនអាចចេះគ្រប់ភាសាទាំងអស់នេះទេ ទើបយើងប្រើភាសា OpenGL ដែលជាភាសាទូទៅដែលអាចប្រើលើស្ទើរគ្រប់ Graphics Card ទាំងអស់។
យើងនឹងធ្វើការបង្ហាញអំពីវិធីដំឡើងភាសានេះក្នុងប្រព័ន្ធដំណើរការ Window, Mac, and Linux ក្នុងការប្រកាសលើកក្រោយ៕
Post a Comment
Blogger Facebook